នៅព្រឹកថ្ងៃទី២៦ ខែមីនា ក្នុងកម្មវិធីសាធារណៈមួយនៅខេត្តស្វាយរៀង នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបការឆបោកតាមអនឡាញ និងបណ្ដេញបទល្មើសនេះចេញពីកម្ពុជា។
សម្តេចថា ការបង្ក្រាបបទល្មើសនេះពាក់ព័ន្ធនឹងសន្តិសុខ មុខមាត់ប្រទេស ទេសចរណ៍ និងវិនិយោគ ហើយបរិយាកាសមានសុវត្ថិភាព និងតម្លាភាពជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ។
សម្តេចទាមទារឱ្យគណៈបញ្ជាការឯកភាពខេត្តទទួលខុសត្រូវលើការអនុវត្តច្បាប់នៅមូលដ្ឋាន ដើម្បីកុំឱ្យតំបន់ណាមួយមានកេរ្តិ៍ឈ្មោះអវិជ្ជមានដោយសារការឆបោក។

