ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមការងាររាជរដ្ឋាភិបាល ចុះពិនិត្យទីតាំងគម្រោងស្ថាបនាប្រព័ន្ធលូ និងផ្លូវ ដើម្បីដោះស្រាយបញ្ហា ប្រជាពលរដ្ឋនៅសង្កាត់លេខ២

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

រដ្ឋលេខាធិការ សេង សុមេត្តា ដឹកនាំក្រុមការងារពិនិត្យគម្រោងនៅភូមិ១ ដើម្បីដោះស្រាយផ្លូវរួមតូចនិងទឹកលិចផ្ទះក្នុងរដូវវស្សា។

លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងស្ថាបនាប្រព័ន្ធលូ និងផ្លូវ ក្រោមគម្រោងវិនិយោគរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាផ្លូវរួមតូច និងទឹកលិចផ្ទះប្រជាពលរដ្ឋនៅរដូវវស្សាស្ថិតក្នុងភូមិ១ សង្កាត់លេខ២ក្រុងព្រះសីហនុ។

ទាំងអស់នេះគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋនិងដោះស្រាយបញ្ហាប្រឈមនានាជូនពួកគាត់នៅមូលដ្ឋានឲ្យបានទាន់វេលា៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…