នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports នៅប្រទេសបារាំង។
សេចក្ដីរាយការណ៍បានណែនាំថា VINCI ជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសបារាំង និងជាក្រុមហ៊ុនឈានមុខគេមួយនៅអឺរ៉ុប ដែលធ្វើអាជីវកម្មក្នុងវិស័យអាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗទៀត។
តាមសេចក្ដីរាយការណ៍ VINCI បានវិនិយោគក្នុងវិស័យអាកាសយានដ្ឋាននៅកម្ពុជាជាង៣០ឆ្នាំ។ អត្ថបទបានវាយតម្លៃថា វត្តមាន និងវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន មិនត្រឹមតែបង្ហាញពីភាពជោគជ័យក្នុងវិស័យអាកាសចរណ៍ទេ ប៉ុន្តែថែមទាំងរួមចំណែកសំខាន់ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកម្ពុជា។
ដោយ៖ ង៉ែត ពិសាន្ត







