គណៈដឹកនាំ និងបុគ្គលិកទាំងអស់នៃទូរទស្សន៍ KPS99 សូមផ្ញើសារលិខិតគោរពជូនពរ ឧកញ៉ា ឬទ្ធី រស្មី អគ្គនាយកស្ថានីយទូរទស្សន៍ KPS99 និងក្រុមគ្រួសារ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។
ក្នុងសារលិខិតរបស់គណៈដឹកនាំ និងបុគ្គលិកទូរទស្សន៍ KPS99 មានខ្លឹមសារយ៉ាងដូច្នេះថា៖ «សួស្តីឆ្នាំថ្មី!! សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ ឧកញ៉ា ឬទ្ធី រស្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០»។
ឆ្លៀតក្នុងឱកាសនេះ សូមឧកញ៉ា និងក្រុមគ្រួសារ ព្រមទាំងបុត្រាជាទីស្រឡាញ់ ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាវាងវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំ អភិវឌ្ឍន៍ក្រុមហ៊ុនឱ្យកាន់តែរីកចម្រើន ព្រមទាំងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមគោរពជូនពរពី គណៈដឹកនាំ និងបុគ្គលិកទាំងអស់នៃស្ថានីយទូរទស្សន៍ KPS99៕
ដោយ៖ ង៉ែត ពិសាន្ត

