រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ចាប់ខ្លួនមន្រ្តីនគរបាលម្នាក់ផឹកស៊ីយកកែវគប់ក្បាលពលរដ្ឋរងរបួស

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

មន្រ្តីនគរបាលម្នាក់ផឹកស៊ីស្រវឹងយកកែវគប់មកលើប្រជាពលរដ្ឋបណ្តាលឱ្យរងរបួសបែកក្បាល ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពតឃាត់ខ្លួនបានហើយ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ។ នេះបើតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកមិញនេះ។

បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត បានបញ្ជាឱ្យអធិការនគរបាលក្រុងកំពតនាំខ្លួនមន្រ្តីនគរបាលរូបនោះយកមកអនុវត្តតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ លោកសង្កត់ធ្ងន់ថា មន្ត្រីជាអ្នកអនុវត្តច្បាប់ និងជាអ្នកបម្រើប្រជាពលរដ្ឋដ៏ល្អ តែបើមន្ត្រីធុននេះ គឺមិនមាននៅក្នុងវចនានុក្រមរបស់លោកនោះទេ។ លោកស្នងការខេត្តកំពត បានបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីដែលផឹកស៊ីហើយបានយកកែវគប់មកលើប្រជាពលរដ្ឋនិងត្រូវអនុវត្តទោសដោយគ្មានការលើកលែងជាដាច់ខាត។ ទោះបីជាយ៉ាងណា ស្នងការដ្ឋាននគរបាលខេត្តកំពត មិនបានបញ្ជាក់លម្អិតអំពីហេតុការណ៍នេះកើតឡើងតាំងពីពេលណា នៅកន្លែងណានោះទេ។ ហើយមន្រ្តីនគរបាលផឹកស៊ីយកកែវគប់មកលើប្រជាពលរដ្ឋនោះឈ្មោះអ្វីនោះដែរ ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា ករណីនេះ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ តែមន្ត្រីរូបនេះនឹងត្រូវអនុវត្តទោសដោយគ្មានការលើកលែងជាដាច់ខាត៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…