តាមសេចក្តីរាយការណ៍ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍តាមកម្មវិធី Zoom ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដឹកនាំដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សេចក្តីរាយការណ៍បានឱ្យដឹងថា អ្នកចូលរួមមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអ្នកពាក់ព័ន្ធពីស្នងការដ្ឋាននគរបាលរាជធានីនិងខេត្ត។
ដោយ៖ ប៉ៃ សុឃីម












