រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មានរថយន្តចុះបញ្ជីផ្លាកលេខភ្នំពេញជាង ៧៥ ម៉ឺនគ្រឿង គិតត្រឹមឆ្នាំ ២០២៥

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

គិតត្រឹមឆ្នាំ ២០២៥ ការចុះបញ្ជីផ្លាកលេខភ្នំពេញមានការកើនឡើងយ៉ាងខ្លាំង នេះបើតាមមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពីកំណើនយានយន្ត។

អ្នកស្រី ភិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា ចំនួនយានយន្តដែលចុះបញ្ជីផ្លាកលេខភ្នំពេញមានការកើនឡើងខ្លាំង ដោយក្នុងនោះ រថយន្តមានចំនួន ៧៥ ម៉ឺនគ្រឿង និងម៉ូតូមានចំនួន ២,៥ លានគ្រឿង។

អ្នកស្រី ភិមា វិច្ឆិកាល បញ្ជាក់ថា ដោយសារកំណើនយានយន្តដ៏ច្រើនលើសលប់ ស្ទើរតែច្រើនជាងចំនួនប្រជាជន វាបានបង្ហាញពីតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ អ្នកដំណើរ និងក្រុមហ៊ុនសាងសង់ ក្នុងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ដើម្បីធានាលើបន្ទុកហិរញ្ញវត្ថុ នៅពេលមានហានិភ័យកើតឡើង៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…