ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយផ្ដោតលើការត្រួតពិនិត្យជាតិអាល់កុល និងការធ្វើតេស្តរកសារធាតុគ្រឿងញៀនលើអ្នកបើកបររថយន្តធុនធំ។
អត្ថបទរាយការណ៍ថា ប្រតិបត្តិការនេះអនុវត្តតាមការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងការចង្អុលណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត។
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងចុះអនុវត្តការងារនេះនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២២០–២២១ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
សកម្មភាពនេះមានគោលបំណងបង្ការហានិភ័យគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយបទល្មើសពាក់ព័ន្ធ និងរក្សាសុវត្ថិភាពសាធារណៈ ជាពិសេសនៅលើដងផ្លូវសំខាន់ៗដែលមានរថយន្តធុនធំធ្វើចរាចរណ៍ច្រើន។ ដោយ៖ ស៊ីណាន





