រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជនជាតិចិនមួយក្រុម ដែលជាអតិថិជនក្រុមហ៊ុន ហួយវ័ន បានបង្កភាពអនាធិបតេយ្យ បិទផ្លូវសាធារណៈ និងប្រើអំពើហិង្សា វាយលើអាជ្ញាធរមានសមត្ថកិច្ច

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅមុខធនាគារជាតិនៃកម្ពុជា អតិថិជនក្រុមហ៊ុន ហួយវ័ន ជាជនជាតិចិនមួយក្រុម បានបង្កភាពអនាធិបតេយ្យ ដោយបិទផ្លូវសាធារណៈ មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរ ថែមទាំងប្រើអំពើហិង្សា វាយប្រហារលើអាជ្ញាធរមានសមត្ថកិច្ច ខណៈចុះអន្តរគមន៍បើកផ្លូវ។

សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលក្រុមអតិថិជនក្រុមហ៊ុន ហួយវ័ន មកប្រមូលផ្តុំនៅមុខធនាគារជាតិនៃកម្ពុជា គឺដើម្បីដាក់សម្ពាធឱ្យធនាគារជាតិ ជំរុញការដោះស្រាយ និងសងប្រាក់ត្រឡប់ទៅពួកគេវិញ ដោយពួកគេបានធ្វើការបិទផ្លូវសាធារណៈដោយខុសច្បាប់ ទោះបីមានការហាមឃាត់ពីអាជ្ញាធរក៏ដោយ។

ហេតុការណ៍ប្រើអំពើហិង្សា និងបិទផ្លូវសាធារណៈនេះ កើតឡើងលើបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅមុខធនាគារជាតិនៃកម្ពុជា។

គួររំលឹកថា កន្លងមក ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងថា ករណីក្រុមហ៊ុន ហួយវ័ន ផេ មិនស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិទៀតឡើយ ខណៈបុគ្គលដែលរងគ្រោះក្នុងក្រុមហ៊ុន អេច ផេ ត្រូវទៅចុះឈ្មោះ ផ្តល់ព័ត៌មានជូនក្រុមហ៊ុនកំពុងដំណើរការជម្រះបញ្ជី។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…