រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកជំទាវ គីម ភ័ក្ដ្រ ម៉ាង ស៊ីណេត ចែកសម្ភារសិក្សាដល់សិស្សមត្តេយ្យសិក្សាសហគមន៍» នៅក្នុងស្រុកព្រៃនប់ចំនួន២៣សហគមន៍

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

លោកជំទាវ គីម ភ័ក្ដ្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសមាគមនារីខេត្តព្រះសីហនុ លោកស្រី ម៉ាក សំណាង ប្រធានសមាគមនារីខេត្តរួមជាមួយលោក លោកស្រី អនុប្រធាន និងសមាជិក សមាគមនារីខេត្តព្រះសីហនុ ស្រុកព្រៃនប់បាន« ចែកសម្ភារសិក្សាដល់សិស្សានុសិស្សមត្តេយ្យសិក្សាសហគមន៍»ទូទាំងស្រុកព្រៃនប់ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានលើកឡើងអំពីស្ថានភាពទូទៅពីអនុវិស័យអប់រំកុមារតូចដែលមានមត្តេយ្យសិក្សារដ្ឋ និងមត្តេយ្យសិក្សាសហគមន៍ក្នុងស្រុកព្រៃនប់រួមមាន៖ បច្ចុប្បន្នស្រុកព្រៃនប់១០ឃុំ ស្មើ៤២ភូមិ មានប្រជាពលរដ្ឋសរុប៦៨,៥០២នាក់ ស្មើ១៥, ៣៣៩គ្រួសារ ក្នុងនោះកុមារមានអាយុក្រោម៦ឆ្នាំ សរុបចំនួន៥,៧៨៨នាក់។

លោកអភិបាលស្រុកបានថ្លែងអណរគុណចំពោះលោកជំទាវ គីម សុភ័ក្រ ម៉ាង ស៊ីណេត  ប្រធានកិត្តិយសសមាគមនារីខេត្តព្រះសីហនុ និងក្រុមការងារ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី«ចែកសម្ភារសិក្សាដល់សិស្សានុ សិស្សមត្តេយ្យសិក្សាសហគមន៍» នៅក្នុងស្រុកព្រៃនប់នាពេលនេះ ។

ក្នុងនោះមត្តេយ្យសិក្សាសហគមន៍ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្ដុះបណ្ដាលកុមារតូចលើផ្នែកបញ្ញា ស្មារតី និងការសម្របខ្លួនក្នុងសង្គម ដើម្បីឱ្យពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ការចូលរៀននៅថ្នាក់បឋមសិក្សា។ ការវិនិយោគដើម្បីអភិវឌ្ឍកុមារតូច ជាលទ្ធភាពកសាងមូលដ្ឋានគ្រឹះសម្រាប់ការរៀនសូត្រពេញមួយជីវិតរបស់ពួកគេ ដោយគិតទាំងសុខភាពផ្លូវកាយ និងសុភាពផ្លូវចិត្ត ។ ទន្ទឹមគ្នានេះអាណាព្យាបាលគ្រប់រូបត្រូវយកចិត្តទុកដាក់ខ្ពស់លើកុមារ ដោយផ្តល់ឱកាសឱ្យពួកគេទទួលបានចំណេះដឹងសង្កេត ការបញ្ចេញមតិយោបល់ និងវាយតម្លៃអ្វីមួយឈរលើមូលដ្ឋានត្រឹមត្រូវតាំងពីនៅវ័យក្មេង ដើម្បីឱ្យពួកគេក្លាយមនុស្សមានស្មារតីសាមគ្គី និងអភិវឌ្ឍជានិច្ច ។

មានប្រសានាឱកាសនោះ លោកស្រី ម៉ាក សំណាង ប្រធានសមាគមនារីខេត្តនិងលោកជំទាវ គីម សុភ័ក្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសមាគមនារីខេត្តព្រះសីហនុ បានមានប្រសាសន៍លើកឡើងថា នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុក្ខដាក់ចំពោះការអប់ដល់កុមារតូច ទាំងមត្តេយ្យសិក្សារដ្ឋ មត្តេយ្យសិក្សាសហគមន៍ មត្តេយ្យសិក្សា ឯកជននិងកម្មវិធីអប់រំតាមផ្ទះ បានចូលរួមចំណែកកសាងមូលធនមនុស្ស ភាពជាពលរដ្ឋល្អ និងពលរដ្ឋសកល ចាំបាច់ត្រូវចាប់ផ្តើមតាំងពីការចាប់ដំបូងនៃជីវិតតាម  រយៈការអប់រំកុមារតូចដើម្បីកសាងធនធានមនុស្សប្រកបដោយសក្ដានុពលឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោកជំទាវ គីម សុភ័ក្រ ម៉ាង ស៊ីណេត បានបន្ថែមថាសកម្មភាពមនុនុ្សធម៌ ដែលកើតចេញពីទឹកចិត្ត និងបេះដូងស្រឡាញ់ និងឱ្យតម្លៃទៅលើកុមារតូចនាពេលនេះគឺផ្តល់ឱកាសឱ្យកុមារទាំងអស់ទទួលបាននូវការសិក្សាស្មើភាព អាចកាត់បន្ថយការចំណាយមួយកម្រិតរបស់អាណាព្យាបាល ហើយនេះក៏មិនមែនជាសកម្មភាពលើកទី១របស់សមាគមនារីខេត្តព្រះសីហនុនោះទេ ដែលក្រុមការងារបានផ្តល់នូវសម្ភារ ដល់សិស្សានុសិស្ស នៅតាមមត្តេយ្យសិក្សារដ្ឋ ក៍ដូចជាមត្តេយ្យសិក្សាសហគមន៍ នៅទូទាំងខេត្តព្រះសីហនុ។

លោកជុំទាវបានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូមត្តេយ្យសហគមន៍ទាំងអស់ខិតខំបន្ថែមទៀតក្នុងការបង្ហាត់បង្រៀនដល់ក្មួយៗមត្តេយ្យសហគមន៍ទាំង  ២៣ក្នុងស្រុកព្រៃនប់និងកំពុងដំណើរការ ២២ មានសិស្សសរុប ៤១០នាក់ ស្រី១៩៦នាក់និងគ្រូសរុប ២៣នាក់ ស្រី២២នាក់។ ក្នុងនោះអំណោយចែកជូនដល់ក្មួយៗសិស្សានុសិស្សទាំង២៣សហគមន៍រួមមានសម្ភារសិក្សា១ឈុតទឹកដោះគោនិងថវិការទាំងសិស្សនិងលោកគ្រូអ្នកគ្រូមួយចំនួនផងដែរ៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…