នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមក្នុង «កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន (AMAF) ស្តីពីស្ថានការណ៍ចុងក្រោយនៅមជ្ឈិមបូព៌ា»។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងសម្របសម្រួលវិធានការឆ្លើយតបរួមរបស់បណ្តាប្រទេសអាស៊ាន ក្នុងការពង្រឹងភាពធន់នៃវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារក្នុងតំបន់ ចំពោះបម្រែបម្រួលស្ថានការណ៍សកល និងបញ្ហាប្រឈមថ្មីៗដែលអាចប៉ះពាល់ដល់សន្តិសុខស្បៀង។
កិច្ចប្រជុំនេះបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេសអាស៊ាន ក្នុងការពង្រឹងសមត្ថភាពឆ្លើយតបរួម និងមានគោលដៅធានាថា វិស័យកសិកម្ម និងស្បៀងអាហារនៅតែមានស្ថិរភាព និងអាចទ្រាំទ្របានក្នុងបរិបទសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកដែលមានការប្រែប្រួល៕
ដោយ៖ ស៊ីណាន






រូបភាពកិច្ចប្រជុំ។
