សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាល និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានរួមចំណែកឈានមុខ ដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ, និយាយជារួម និង និយាយដោយឡែកបានជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង គ្រប់គ្រង កំពង់ផែ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់, ការសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗ និង ការរៀបចំផែនការមេប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា, តាមរយៈ ការផ្តល់ឥណទានសម្បទាន, ហិរញ្ញ- ប្បទានឥតសំណង និង ជំនួយបច្ចេកទេស ជាច្រើនដល់កម្ពុជា, រួមទាំងការទទួលយកពលករ កម្ពុជា ទៅបម្រើការងារនៅប្រទេសជប៉ុន ក្នុងលក្ខខណ្ឌល្អ និង គួរជាទីទុកចិត្ត ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ជប៉ុន គឺជាប្រទេសនាំមុខ ដែលបានជួយអភិវឌ្ឍពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់តាំងពីឆ្នាំ ១៩៩៦មក។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃជំនួយ អភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ៕
ដោយ៖ ប៉ៃ សុឃីម









រូបភាពសកម្មភាព និងកំពង់ផែ។
