រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ ការបន្តសុពលភាពអត្តសញ្ញាណបណ្ណ មិនតម្រូវឱ្យដកហូតប័ណ្ណចាស់ឡើយ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានបញ្ជាក់ថា ការបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ពុំមានការតម្រូវឱ្យដកហូតអត្តសញ្ញាណបណ្ណចាស់ពីប្រជាពលរដ្ឋនោះទេ។ ទន្ទឹមនឹងនេះ ទោះបីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី ត្រូវបានបោះពុម្ពរួច និងប្រគល់ជូនសាមីខ្លួនហើយក្តី ក៏អត្តសញ្ញាណបណ្ណចាស់នៅតែមិនត្រូវដកហូតដដែល។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងគោលបំណងបង្កើនភាពច្បាស់លាស់ជូនសាធារណជន និងជៀសវាងការយល់ច្រឡំក្នុងដំណើរការបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ ដោយឡែក ចំពោះចុងសន្លឹក ឬបង្កាន់ដៃដែលប្រគល់ជូនប្រជាពលរដ្ឋ គឺមានគោលបំណងសម្រាប់យកមកផ្ទៀងផ្ទាត់ពេលមកទទួលអត្តសញ្ញាណបណ្ណថ្មី បន្ទាប់ពីការបោះពុម្ពរួច ឬប្រើសម្រាប់ផ្ទៀងផ្ទាត់ទិន្នន័យតាមប្រព័ន្ធអនឡាញតែប៉ុណ្ណោះ ហើយពុំមានតម្លៃសម្រាប់ប្រើប្រាស់ជាឯកសារផ្លូវការណាមួយឡើយ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង ក៏បានអំពាវនាវដល់សាធារណជនឱ្យជ្រាបជាព័ត៌មាន និងស្នើឱ្យមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមគោលការណ៍ណែនាំឱ្យបានត្រឹមត្រូវ។ ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…