ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកឃ្លាំង ហួតព្រមានឱ្យរុះរើជាបន្ទាន់សំណង់ភូមិគ្រឹះដែលសង់រំលោភចូលច្រាំងទន្លេក្នុងខណ្ឌជ្រោយចង្វារ

KPS99TV

សេចក្តីសង្ខេប

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ឃ្លាំង ហួត បានអំពាវនាវឱ្យម្ចាស់ភូមិគ្រឹះនៅសង្កាត់បាក់ខែង អនុវត្តលិខិតរដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែមករា ដោយរុះរើសំណង់ដែលអាជ្ញាធរថាបានរំលោភច្រាំងទន្លេ។

អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត នៅថ្ងៃទី១៩ ខែឧសភានេះ បានព្រមានចំៗទៅម្ចាស់សំណង់ភូមិគ្រឹះមួយកន្លែងឱ្យរុះរើចេញជាបន្ទាន់ដោយសារសាងសង់រំលោភចូលច្រាំងទន្លេនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ បើតាមទំព័រហ្វេសប៊ុករបស់លោក ឃ្លាំង ហួត រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វារកំណត់ឱសានវាទឱ្យលោក ឈុន លីម ម្ចាស់សំណង់ភូមិគ្រឹះធ្វើការរុះរើសំណង់ដែលលោកបានសាងសង់រំលោភលើដីច្រាំងទន្លេ និងក្នុងផ្ទៃទន្លេចេញវិញ។ ប៉ុន្តែបច្ចុប្បន្នក្រុមការងារសំណង់រាជធានីភ្នំពេញ ពិនិត្យឃើញថា លោកមិនត្រឹមតែមិនព្រមរុះរើសំណង់ទេ តែថែមទាំងបានបន្តសកម្មភាពសាងសង់សំណង់នេះបន្ថែមទៀតផង។

ទោះបីជាយ៉ាងនេះក្តី លោកអភិបាលរងរាជធានីរូបនេះ សង្ឃឹមថា លោក ឈុន លីម ម្ចាស់សំណង់ភូមិគ្រឹះ នឹងគោរពនិងអនុវត្តតាមខ្លឹមសារលិខិតខាងលើ ហើយរុះរើសំណង់របស់លោកចេញជាបន្ទាន់ និងត្រូវអនុវត្តឱ្យបាននូវច្បាប់ស្តីពីសំណង់ និងច្បាប់ ស្ដីពី ការគ្រប់គ្រងច្រាំងទន្លេ និងទន្លេជាធរមាន៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…