នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានថា បានចោទប្រកាន់ជនសង្ស័យជនជាតិចិន១២នាក់ រួមមានស្ត្រីម្នាក់ និងបក្ខពួកដែលកំពុងគេចខ្លួន។
តាមសេចក្តីប្រកាស សមត្ថកិច្ចបានធ្វើប្រតិបត្តិការនៅថ្ងៃទី៨ ខែឧសភា និងដកហូតធុងកុំព្យូទ័រ៣៤គ្រឿង កុំព្យូទ័ររួមបញ្ចូលគ្នា៥១៧គ្រឿង និងទូរសព្ទដៃ៣៧៩៥គ្រឿង ព្រមទាំងឧបករណ៍ផ្សេងទៀតពាក់ព័ន្ធការស៊ើបអង្កេត។
អយ្យការបានបញ្ជាក់ថា ក្រោយពិនិត្យសំណុំរឿង បានចោទប្រកាន់ ជនសង្ស័យទាំង១២នាក់ ពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការរៀបចំជាមុន និងមានការចាត់តាំង និងបទសម្អាតប្រាក់។ ករណីនេះបន្តអនុវត្តតាមនីតិវិធីច្បាប់។
