រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខួប៦៧ឆ្នាំនៃទំនាក់ទំនងការទូតចិន–កម្ពុជា៖ មិត្តភាពកាន់តែរឹងមាំតាមពេលវេលា

អានអត្ថបទដើម

សេចក្តីសង្ខេប

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ជាខួប៦៧ឆ្នាំនៃទំនាក់ទំនងការទូតចិន–កម្ពុជា។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបង្ហោះសារអបអរសាទរ ដោយរំលឹកប្រពៃណីមិត្តភាពរវាងប្រទេសទាំងពីរ និងការគោរពគ្នា ការជឿទុកចិត្តគ្នា និងការគាំទ្រគ្នាទៅវិញទៅមក។

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍នៅថ្ងៃទី១៩ ខែកក្កដាថា នាព្រឹកថ្ងៃនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបង្ហោះសារលើបណ្ដាញសង្គម អបអរសាទរខួប៦៧ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។

ចិន និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ចាប់តាំងពីពេលនោះមក ថ្នាក់ដឹកនាំចិនជាច្រើនជំនាន់ និងសម្ដេចឪ នរោត្តម សីហនុ បានកសាងមិត្តភាពយ៉ាងជ្រាលជ្រៅ ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព។

ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០ ហើយបានចុះហត្ថលេខាលើផែនការសកម្មភាពជាច្រើនសម្រាប់កសាងសហគមន៍វាសនារួម។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន និងកម្ពុជាមានការផ្លាស់ប្ដូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់យ៉ាងជិតស្និទ្ធ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វប្បធម៌ និងអប់រំបន្តពង្រីក ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។

លោកឯកអគ្គរដ្ឋទូត Wang Wenbin បានលើកឡើងថា ចិន និងកម្ពុជាតែងតែប្រកាន់ខ្ជាប់ប្រពៃណីមិត្តភាពនៃការគោរពគ្នា ការជឿទុកចិត្តគ្នា និងការគាំទ្រគ្នាទៅវិញទៅមក។ លោកថា ប្រទេសទាំងពីរតែងតែឈានមុខគេក្នុងការជំរុញការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ និងអាចចាត់ទុកជាគំរូនៃទំនាក់ទំនងទ្វេភាគី។

រៀបរៀងដោយ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…