រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ នឹងមានកូនរដូវប្រាំងធ្វើឱ្យស្ថានភាពភ្លៀងធ្លាក់នឹងមានបរិមាណថយចុះ

សេចក្តីសង្ខេប

តាមការព្យាកររបស់ក្រសួងធនធានទឹក ខេត្តព្រះសីហនុ និងខេត្តជាប់ឆ្នេរសមុទ្រផ្សេងទៀតនឹងមានភ្លៀងថយចុះក្នុងអំឡុងកូនរដូវប្រាំងពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។ កម្ពស់រលកសមុទ្រមធ្យមអតិបរមាអាចជិត២ម៉ែត្រ។

(ខេត្តព្រះសីហនុ)៖ ខេត្តព្រះសីហនុ និងខេត្តជាប់ឆ្នេរសមុទ្រផ្សេងទៀត នឹងមានកូនរដូវប្រាំងមួយ ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ធ្វើឱ្យស្ថានភាពភ្លៀងធ្លាក់នឹងមានបរិមាណថយចុះ ខណៈរលកសមុទ្រមានកម្ពស់មធ្យមអតិបរមាជិត ២ម៉ែត្រ។នេះបើយោងតាមក្រសួងធនធានទឹក។

ដោយឡែក តំបន់វាលទំនាប និងតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ទ្រាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី១០ភាគរយ។

ទន្ទឹមគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នអំពីស្ថានភាពធាតុអាកាស និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…