ខេត្តព្រះសីហនុ៖ នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ពិធីនេះក្រោមការចូលរួមពីលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់លើការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ដោយចាត់ទុកជាកត្តាសំខាន់សម្រាប់អភិវឌ្ឍធនធានមនុស្ស និងឆ្លើយតបតម្រូវការទីផ្សារការងារ។
ទិវា TVET ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យសិស្សានុសិស្ស និងយុវជន ចាប់អារម្មណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានសម្រាប់ទទួលបានការងារ និងប្រាក់ចំណូលប្រកបដោយស្ថិរភាព៕
ដោយ៖ ប៉ៃ សុឃីម







