រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរបន្ទាយមានជ័យចុះត្រួតពិនិត្យឃ្លាំង ផ្សារ និងម៉ាត ដោយណែនាំអាជីវករបញ្ឈប់លក់ទំនិញថៃ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

អាជ្ញាធរក្រុងសិរីសោភ័ណ សហការជាមួយមន្ត្រីពាណិជ្ជកម្ម និងមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យតាមផ្សារ ម៉ាត និងឃ្លាំងនានា ក្រោយរកឃើញថា នៅមានទំនិញថៃដាក់លក់នៅលើទីផ្សារ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះ អនុវត្តតាមការណែនាំរបស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានណែនាំអាជីវករឱ្យបញ្ឈប់ការលក់សាច់បង្កក និងទំនិញថៃ បន្ទាប់ពីលក់អស់ស្តុកដែលនៅសេសសល់។

លោកបានជំរុញឱ្យអាជីវករងាកមកលក់ផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់ទីផ្សារកសិផលកម្ពុជា និងគាំទ្រប្រជាកសិកររបស់ខ្មែរ។ លោកក៏បានអំពាវនាវឱ្យពលរដ្ឋចូលរួមគាំទ្រផលិតផលក្នុងស្រុក និងរាយការណ៍ជូនអាជ្ញាធរ ប្រសិនបើប្រទះឃើញទំនិញខូចគុណភាព ឬផលិតផលដែលប៉ះពាល់ដល់សុខភាព ដើម្បីចាត់វិធានការតាមច្បាប់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…