រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ! កម្មវិធីទេសចរណ៍ដ៏អស្ចារ្យមួយនឹងលេចឡើងនៅខេត្តសៀមរាប

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

បើតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា ត្រៀមខ្លួនចូលរួម និងរីករាយកម្សាន្តក្នុងកម្មវិធី «ជជែកលើវិថីទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» នៅសួនព្រះរាជដំណាក់ ខេត្តសៀមរាប ដែលនឹងរៀបចំរយៈពេល២ថ្ងៃពេញ ចាប់ពី ថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នេះ ចាប់ពីម៉ោង ៦៖០០ ល្ងាចតទៅ។ លោកអ្នកអាចចូលរួមទស្សនាការសម្តែងនូវទស្សនីយភាពសិល្បៈប្រពៃណី សហសម័យ និងកម្មវិធីកម្សាន្តផ្សេងៗរួមជាមួយការដាក់ពិព័រណ៍ផលិតផលខ្មែរផ្សេងៗជាច្រើនក្នុងកម្មវិធីនេះ។

ទន្ទឹមនឹងការសម្តែងសិល្បៈ លោកអ្នកក៏អាចចូលរួមស្វែងយល់ពីសក្តានុពលទេសចរណ៍បេតិកភណ្ឌ និងវប្បធម៌ក្នុងរដូវកាលបៃតងតាមរយៈកិច្ចពិភាក្សាដោយមានវាគ្មិនកិត្តិយសល្បីៗជាច្រើនរូបចូលរួម៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…