រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានចាប់ផ្តើមដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ឆ្នាំ២០២៥ ចាប់ផ្តើមដំណើរការជាផ្លូវការ ដែលប្រព្រឹត្តិទៅ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុKPS99TV បានចូលរួមក្នុងសន្និបាតនេះផងដែរ។

វេទិកានាព្រឹកនេះ បានផ្តោតសំខាន់អំពីការសហការរវាងក្រុមសារព័ត៌មាន និងរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការចែកចាយព័ត៌មានក្លែងក្លាយ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានពន្យល់លម្អិតអំពីវិធានការជាច្រើនដែលកម្ពុជាបានអនុវត្តក្នុងការទប់ស្កាត់ព័ត៌មានមិនត្រឹមត្រូវ និងក្លែងក្លាយទាំងអស់នោះ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានប្រើយុទ្ធសាស្ត្រពីគោលនយោបាយដល់ការត្រួតពិនិត្យព័ត៌មាន ដើម្បី ធានា បាន នូវសេរីភាពព័ត៌មានក្នុងការបញ្ជាក់ពីសេចក្តីពិត និងការបែងចែកពាក់ពន្ធនឹងព័ត៌មានក្លែងក្លាយ និងបានផ្ដោតយ៉ាង ខ្លាំង លើវិធានការឆ្លើយ តបព័ត៌មាន ក្លែងក្លាយនៅលើបណ្តាញសង្គម និងបាននិយាយថា ក្នុងឆ្នាំនេះកម្ពុជាបានទប់ស្កាត់នូវព័ត៌មានក្លែងក្លាយជាង ៣០០០ បណ្ដាញ។

លោកបន្ថែមទៀតថា៖ “បើសិនឱ្យព័ត៌មានក្លែងក្លាយចែកចាយដោយមិនមានការគ្រប់គ្រង នោះវានឹងបំផ្លាញការជឿជាក់របស់សាធារណជនយ៉ាងធ្ងន់ធ្ងរ។” រដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយនេះ ហើយនឹងបន្តខិតខំបោសសម្អាតបញ្ហាទាំងនេះឲ្យស្អាត និងកាន់តែល្អ។ គណៈគ្រប់គ្រង ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុបានបញ្ជាក់ពីចំណាប់អារម្មណ៏ថា ពួកគេនឹងយកបទពិសោធន៍ពីកិច្ចប្រជុំកំពូលនេះមកអភិវឌ្ឍន៍ខ្លួនឯង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកផងដែរ។

ក្នុងអំឡុងសន្និបាតនេះ គណៈប្រតិភូបានចូលរួមអភិវឌ្ឍសកម្មភាព ជាមួយប្រតិភូសារព័ត៌មានពីបណ្តាប្រទេសផ្សេងៗ ដោយអនុវត្តន៍គំនិត “ចេញទៅខាងក្រៅ” ហើយបានសហរួមខ្លួនក្នុងរលកអភិវឌ្ឍន៍សារព័ត៌មានអាស៊ី ដើម្បីចូលរួមដល់ការរីកចម្រើននិងការរីកធំធេងនៃឧស្សាហកម្មសារព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

អត្ថបទ៖ KPS99TV

រូបភាព៖ Chen Xuexian

មតិយោបល់

កំពុងផ្ទុកមតិយោបល់…