រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ចាប់បានហើយ!បុគ្គលយកឈ្មោះឯកឧត្តមឌី វិជ្ជា ឆបោកពលរដ្ឋខណៈកន្លងមកធ្លាប់ធ្វើសកម្មភាពជោគជ័យ២៥លើក

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

បុគ្គលដែលយកឈ្មោះឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ទៅឆបោកប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម ឌី វិជ្ជា បានឱ្យដឹងនៅល្ងាចថ្ងៃទី២១ ខែមិថុនា ថា៖"ក្រោយធ្វើការសាកសួរ បុគ្គលនេះធ្លាប់ធ្វើសកម្មភាពប្រមាណ៥០លើកមកហើយ និងបានជោគជ័យ២៥លើក ហើយប្រមាណ០៥លើកលើ០៨ករណី ទទួលបានជោគជ័យក្រោមរូបភាពប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ទៅគំរាមទារប្រាក់។ជាបន្តបន្ទាប់ ជននេះក៏បានប្រើប្រាស់រូបថតនិងឈ្មោះខ្ញុំ ដើម្បីក្លែងបន្លំក្នុងការធ្វើសកម្មភាពឆបោករបស់ខ្លួន ប៉ុន្តែដោយសារមានការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនឹងបុគ្គលនេះ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន។"។
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានអរគុណដល់សមត្ថកិច្ចទាំងអស់ និងអំពាវនាវឲ្យបន្តចូលរួមទប់ស្កាត់បទល្មើសបែបនេះបន្ថែមទៀត៕
សូមជម្រាបថា កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានប្រកាសតាមរកបុគ្គលទុច្ចរិតម្នាក់ ដែលបានយករូបថត និងឈ្មោះរបស់លោកទៅឆបោកប្រជាពលរដ្ឋ ដោយលោកបានប្រកាសថា នឹងផ្តល់រង្វាន់ចំនូន៥លានរៀល ជូនអ្នកដែលបានដឹង និងស្គាល់ បុគ្គលដែលយករូបថត និងឈ្មោះរបស់លោកទៅធ្វើសកម្មភាពឆបោកនេះផងដែរ៕ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…