រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ មានសមត្ថភាពផលិតទឹកស្អាត ២២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ធានាការផ្គត់ផ្គង់គ្រប់គ្រាន់ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

លោក អ៊ូ ភារម្យ ប្រធានការិយាល័យ ផលិតកម្មទឹកស្អាតក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ បានមានប្រសាសន៍ថា ក្រុមហ៊ុមានរោងចក្រផលិតទឹកស្អាតចំនួន ៣ កន្លែងនិងមាន៤រោងចក្រ ដែលកំពុងដំណើរការយ៉ាងសកម្ម ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងវិស័យអាជីវកម្មនៅទូទាំងខេត្តព្រះសីហនុ។

រោងចក្រទី១ មានសមត្ថភាពផលិតទឹកស្អាតបាន ៤០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈរោងចក្រទី២ ទី៣ និងទី៤ អាចផលិតបាន ៦០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃដូចគ្នា។ ជារួម រោងចក្រទាំង ៤ មានសមត្ថភាពផលិតទឹកស្អាតសរុបរហូតដល់ ២២០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកប្រធានការិយាល័យ ផលិតកម្មទឹកស្អាត បានបន្ថែមថា បរិមាណទឹកស្អាតដែលត្រូវបានផលិត និងផ្គត់ផ្គង់ជាក់ស្តែងជូនអតិថិជនក្នុងមួយថ្ងៃ មានចន្លោះពី ១២០,០០០ ទៅ ១៣៥,០០០ ម៉ែត្រគូប។ ក្នុងនោះ ការផ្គត់ផ្គង់នៅក្នុងក្រុងព្រះសីហនុមានចន្លោះពី ១១០,០០០ ទៅ ១២៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈក្រុងកំពង់សោមទទួលបានចន្លោះពី ១០,០០០ ទៅ ១៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងស្រុកស្ទឹងហាវទទួលបានប្រមាណ ១,០០០ ទៅ ១,៣០០ ម៉ែត្រគូបក្នុងមួយថ្ងៃៗ។

ប្រភពទឹកដើមសម្រាប់ផលិតទឹកស្អាតមានគ្រប់គ្រាន់ និងមានស្ថិរភាព ខណៈរោងចក្រទាំងអស់ដំណើរការផលិតកម្ម ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតឲ្យបានទាន់ពេលវេលា និងឆ្លើយតបតាមតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋនិងការវិនិយោគ។

ដូចនេះការវិនិយោគ និងការពង្រឹងសមត្ថភាពផលិតទឹកស្អាតរបស់ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ បានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងវិស័យឧស្សាហកម្មរបស់ខេត្តព្រះសីហនុ ដែលកំពុងមានការរីកចម្រើនជាបន្តបន្ទាប់៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…