លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅកំឡុងខែមិថុនា ឆ្នាំ២០២៦ថ្មីៗនេះ បានលើកឡើងថា ថៃបានឈ្លានពានទឹកដីកម្ពុជា តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មានគ្រប់រសជាតិ។ ដូចនេះ កូនខ្មែរត្រូវចងចាំប្រវត្តិសាស្ត្រដែលគេមានគោលបំណងឈ្លានពានយើងជាច្រើនលើកមកហើយ។
១- ត្រូវត្រៀមខ្លួនគ្រប់ជ្រុងជ្រោយឆ្លើយតបនឹងអ្វីដែលយើងបានជួបប្រទះកន្លងមក។
២- កុំឱ្យជាន់ដានប្រវត្តិសាស្ត្រច្រំដែលៗ។
៣- កុំច្រណែនគេ នៅពេលយើងដើរមិនទាន់គេ ត្រូវខំប្រឹងឡើង។
៤- ត្រូវហ៊ានយកដៃគូដែលខ្លាំជាងយើងមកប្រកួតប្រជែង ទើបយើងមានសុវត្ថិភាព។
គូររំលឹកថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មានការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តោយព្រំដែនរវាង កម្ពុជា និង ថៃ ជាពិសេសនៅតំបន់ជិត ប្រាសាទតាមាន់ធំ និងតំបន់ព្រំដែនផ្សេងទៀត។ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា ជាអ្នកចាប់ផ្តើមការបាញ់ប្រហារមុន។
កម្ពុជាបានអះអាងថា កងកម្លាំងថៃបានបាញ់ចូលមកក្នុងទឹកដីកម្ពុជា និងប្រើអាវុធធុនធ្ងន់ក្នុងតំបន់ព្រំដែន។
កម្ពុជាបានថ្កោលទោសសកម្មភាពនេះថាជាការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់។
ចំណែកថៃក៏បានអះអាងដែរថា កងកម្លាំងកម្ពុជាជាអ្នកបើកការបាញ់មុន ហើយថៃគ្រាន់តែធ្វើសកម្មភាពការពារខ្លួន និងការពារអធិបតេយ្យភាព របស់ខ្លួនប៉ុណ្ណោះ។ ការប៉ះទង្គិចនេះបានបណ្តាលឱ្យមានជនរងគ្រោះទាំងយោធា និងជនស៊ីវិល ព្រមទាំងមានការជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺននាក់ចេញពីតំបន់ព្រំដែន។ ស្ថានការណ៍នេះក៏បានធ្វើឱ្យមានការព្រួយបារម្ភពីសំណាក់អង្គការអន្តរជាតិ និងបណ្តាប្រទេសនានា ដែលបានអំពាវនាវឱ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធ និងដោះស្រាយវិវាទដោយសន្តិវិធី៕
ដោយ ៖ ឡាយ កុល

















