ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរខណ្ឌទួលគោកចុះត្រួតពិនិត្យ ១៤ទីតាំង រកឃើញជនបរទេស ៤៤នាក់ តែពុំមានពាក់ព័ន្ធបទល្មើស Online Scam

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អាជ្ញាធរខណ្ឌទួលគោកបានពិនិត្យ១៤ទីតាំង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ និងស្រង់ជនបរទេស៤៤នាក់ ស្រី២៤នាក់ មាន១០សញ្ជាតិ។ ទាំងអស់មានឯកសារស្របច្បាប់ ហើយមិនរកឃើញករណី Online Scam ឬសកម្មភាពខុសច្បាប់ផ្សេងៗ។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានបើកប្រតិបត្តិការចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្ត្រសង្កាត់ទាំង១០ ដោយបានត្រួតពិនិត្យសរុបចំនួន ១៤ទីតាំង។

ប្រតិបត្តិការនេះធ្វើឡើងស្របតាមអនុក្រឹត្យ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រង និងត្រួតពិនិត្យជនបរទេសស្នាក់នៅក្នុងរាជធានីភ្នំពេញ។

ជាលទ្ធផល ក្រុមការងារបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៤នាក់ ក្នុងនោះស្ត្រី ២៤នាក់ មានចំនួន ១០សញ្ជាតិផ្សេងគ្នា ហើយទាំងអស់មានលិខិតឆ្លងដែន និងទិដ្ឋការត្រឹមត្រូវតាមច្បាប់។

ជាពិសេស ការចុះត្រួតពិនិត្យនេះពុំបានរកឃើញករណីពាក់ព័ន្ធនឹងបទល្មើស Online Scam ឬសកម្មភាពខុសច្បាប់ផ្សេងៗនោះឡើយ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…