ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងារទេសន្តរប្រវេសន៍ ដើម្បីប្រឆាំងអំពើជួញដូរមនុស្ស

KPS99TV

សេចក្តីសង្ខេប

ក្រុមការងារទេសន្តរប្រវេសន៍បានប្រជុំនៅក្រសួងការងារ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួម៤៣នាក់ និងយល់ព្រមលើរបាយការណ៍ឆមាសទី១ជាសេចក្តីព្រាង ដើម្បីដាក់ជូនគណៈកម្មាធិការជាតិពិនិត្យសម្រេច។

(ភ្នំពេញ) ៖ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មានការរៀបចំកិច្ចប្រជុំមួយនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយ លោក សេង សក្តា តំណាងឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងកំណត់ទិសដៅបន្តរបស់ ក្រុមការងារទេសន្តរប្រវេសន៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) ដោយមានអ្នកចូលរួមពីស្ថាប័នពាក់ព័ន្ធ អង្គការ និងសមាគមសរុបចំនួន ៤៣នាក់។

វាយតម្លៃសមិទ្ធផលការងារក្នុងឆមាសទី១ ឆ្នាំ២០២៦ រៀបចំទិសដៅសម្រាប់ឆមាសបន្ទាប់ និងពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សតាមរយៈការធ្វើចំណាកស្រុកដើម្បីការងារ។

អង្គប្រជុំបានអនុម័តយល់ព្រមលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ដែលផ្តោតជាចម្បងលើ ការអប់រំផ្សព្វផ្សាយ ការទប់ស្កាត់ការកេងប្រវ័ញ្ច ការបង្ក្រាបបទល្មើស និងការជួយសង្គ្រោះជនរងគ្រោះ ដើម្បីដាក់ជូន គ.ជ.ប.ជ. ពិនិត្យសម្រេចចុងក្រោយ។

គ្រប់ភាគីពាក់ព័ន្ធបានបង្ហាញជំហរយ៉ាងមុតមាំ ក្នុងការបន្តសហការគ្នាពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីការពារពលករចំណាកស្រុកពីអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរផ្លូវភេទ៕

ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…