រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព្យុះ «បាវី» និង «ម៉ៃស័ក» បង្កើនឥទ្ធិពលមូសុង តែកម្ពុជាមិនស្ថិតក្នុងគន្លងព្យុះផ្ទាល់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងបានឱ្យដឹងថា ព្យុះទី៩ ឈ្មោះ បាវី (Bavi) និងព្យុះទី១០ ឈ្មោះ ម៉ៃស័ក (Maysak) កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់ឆ្លងកាត់ឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះឡើយ។

 ព្យុះ ម៉ៃស័ក (Maysak) ដែលជាឈ្មោះផ្តល់ដោយកម្ពុជា ត្រូវបានព្យាករថានឹងរលាយបាត់នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ខណៈព្យុះ បាវី (Bavi) នឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។

ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ស្ថានភាពអាកាសធាតុនៅកម្ពុជាត្រូវបានព្យាករដូចខាងក្រោម៖

 • តំបន់វាលទំនាប៖ សីតុណ្ហភាព ២៥–៣៦°C អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ប្រមាណ ៣០% នៃផ្ទៃដី។

 • តំបន់ខ្ពង់រាប៖ សីតុណ្ហភាព ២៤–៣៥°C អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃដី។

 • តំបន់មាត់សមុទ្រ៖ សីតុណ្ហភាព ២៥–៣៥°C អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ប្រមាណ ៤០% នៃផ្ទៃដី។

 អាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋបន្តតាមដានព័ត៌មានព្យាករណ៍អាកាសធាតុ និងបង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានក្នុងអំឡុងពេលនេះ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…