ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាយករដ្ឋមន្រ្តី អបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា ដែលបានឈ្នះមេដាយ៧គ្រឿងជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក នៅប៊ុលហ្គោរី!

KPS99TV

សេចក្តីសង្ខេប

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរក្រុមម៉ូតូទឹកជម្រើសជាតិកម្ពុជា ដែលរាយការណ៍ថាឈ្នះមេដាយ៧គ្រឿង រួមមានមាស៥ និងប្រាក់២ នៅ Jet Ski World Series ជុំទី១ ក្នុងប្រទេសប៊ុលហ្គោរី ចាប់ពីថ្ងៃទី៨ ដល់១២ ខែកក្កដា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងនូវការអបសាទរ ចំពោះក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា ដែលបានឈ្នះមេដាយ ចំនួន៧គ្រឿង (មេដាយមាស ៥គ្រឿង មេដាយប្រាក់ ២គ្រឿង)ជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series) ជុំទី១ ដែលធ្វើឡើងនៅប្រទេសប្រទេសប៊ុលហ្គោរី (Bulgaria) ចាប់ពីថ្ងៃទី៨-១២ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងនោះ កីឡាករ ម៉ីន អូស្មាន់ ទទួលបានមេដាយមាស១គ្រឿង (លើវិញ្ញាសារ Novice Ski Stock) កីឡាករ TIET SALAH ទទួលបានមេដាយមាស១គ្រឿង (លើវិញ្ញាសារ NOVICE RUNABOUT 1100 Stocks) កីឡាករ Kai Vansiden ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ Amateur Ski 4 Stroke Lites) កីឡាករ Saly Ou Moeut ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ Sport GP) កីឡាករ Kai Vansiden ទទួលបានមេដាយមាស១គ្រឿង (លើវិញ្ញាសារ Amatuer Ski Modified) កីឡាករ Min Mustan ទទួលបានមេដាយប្រាក់១គ្រឿង (លើវិញ្ញាសារ Expert Ski GP) និងកីឡាករ ម៉ីន អូស្មាន់ ទទួលបានមេដាយប្រាក់១គ្រឿង (លើវិញ្ញាសារ Amatuer Ski Modified)៕

ប្រភព៖តេឡេក្រាមសម្ដេចធិបតី 

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…