កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពកីឡាករក្រុមបាល់ទាត់ស.ស.យ.ក. អលស្តារ (UYFC All Star FT) នៅអគារ The Kampus។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ អនុប្រធា សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ភ្ញៀវកិត្តិយសដែលជាដៃគូសហការឧបត្ថម្ភ កីឡាករ និងក្រុមការងារចំណុះក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ យ៉ាងច្រើនកុះករ៕
ដោយ៖ ធី លីថូ





