ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផ្អាកដំណើរការផ្តល់សេវាលិខិតឆ្លងដែនប្រចាំខេត្តកោះកុងជាបណ្តោះអាសន្ន

KPS99TV

សេចក្តីសង្ខេប

សាខាលិខិតឆ្លងដែនប្រចាំខេត្តកោះកុង នឹងផ្អាកដំណើរការផ្តល់ សេវាលិខិតឆ្លងដែនជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦តទៅរហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ។

បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងអំឡុងពេលផ្អាកដំណើរការនេះ ប្រជាពលរដ្ឋដែលមានតម្រូវការធ្វើលិខិតឆ្លងដែន អាចអញ្ជើញទៅទទួលសេវានៅនាយកដ្ឋានលិខិតឆ្លងដែន ឬទីស្នាក់ផ្តល់សេវាលិខិតឆ្លងដែន សាខាលិខិតឆ្លងដែនប្រចាំខេត្តផ្សេងទៀតដែលកំពុងដំណើរការ ឬសាខាលិខិតឆ្លងដែនប្រចាំខេត្តព្រះសីហនុ ដែលនឹងបើកដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។ ចំណែក សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង មកកាន់ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្ម រហ័ស តាមរយៈលេខទូរសព្ទ “១២៧១” រៀងរាល់ម៉ោងធ្វើការ (លើកលែងថ្ងៃឈប់សម្រាក)៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…