ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្រ្តីទេសចរណ៍ប្រកាសថាកម្ពុជាជាកន្លែងដែលធានាសុខសុវត្ថិភាពសម្រាប់ការធ្វើធុរកិច្ចនិងទេសចរណ៍

KPS99TV

សេចក្តីសង្ខេប

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា កម្ពុជាមិនត្រឹមតែជាគោលដៅដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងដែលធានានូវសុខសុវត្ថិភាពសម្រាប់ការធ្វើធុរកិច្ច និងទេសចរណ៍។ ក្នុងវេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ និងដំណើរកម្សាន្តទេសចរណ៍ចិនមកកាន់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ដោយមានក្រុមហ៊ុនចិនចំនួន៨០ និងក្រុមហ៊ុនក្នុងស្រុកចំនួន៤០ចូលរួម ឯកឧត្តម ហួត ហាក់ បានថ្លែងថា៖ «ប្រទេសកម្ពុជាមិនត្រឹមតែជាគោលដៅដ៏ទាក់ទាញប៉ុណ្ណោះទេ តែក៏ជាទីកន្លែងដែលធានាថា រាល់ការស្នាក់នៅ ការកម្សាន្ត និងការធ្វើធុរកិច្ច នឹងប្រព្រឹត្តទៅដោយរលូនទទួលបាននូវអារម្មណ៍សុវត្ថិភាព និងកក់ក្តៅ ប្រៀបដូចជាការត្រឡប់មកកាន់ផ្ទះកំណើតរបស់ខ្លួន»។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា កម្ពុជាមិនត្រឹមតែជាគោលដៅដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងដែលធានានូវសុខសុវត្ថិភាពសម្រាប់ការធ្វើធុរកិច្ច និងទេសចរណ៍។

ក្នុងវេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ និងដំណើរកម្សាន្តទេសចរណ៍ចិនមកកាន់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ដោយមានក្រុមហ៊ុនចិនចំនួន៨០ និងក្រុមហ៊ុនក្នុងស្រុកចំនួន៤០ចូលរួម ឯកឧត្តម ហួត ហាក់ បានថ្លែងថា៖ «ប្រទេសកម្ពុជាមិនត្រឹមតែជាគោលដៅដ៏ទាក់ទាញប៉ុណ្ណោះទេ តែក៏ជាទីកន្លែងដែលធានាថា រាល់ការស្នាក់នៅ ការកម្សាន្ត និងការធ្វើធុរកិច្ច នឹងប្រព្រឹត្តទៅដោយរលូនទទួលបាននូវអារម្មណ៍សុវត្ថិភាព និងកក់ក្តៅ ប្រៀបដូចជាការត្រឡប់មកកាន់ផ្ទះកំណើតរបស់ខ្លួន»។

ចំណែក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ឯកឧត្តមនឹងបន្តខិតខំពង្រឹងការតភ្ជាប់បណ្តាញផ្លូវទេសចរណ៍ទាំងតាមផ្លូវអាកាស ផ្លូវទឹក ផ្លូវដែក និងផ្លូវគោក ពិសេសការផ្សព្វផ្សាយទេសចរណ៍ដែលជួយដល់ការបង្កើនជើងហោះហើរត្រង់រវាងខេត្តព្រះសីហនុ និងទីក្រុងនានានៃប្រទេសចិន ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានប្រកាសធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិនដែលមកកម្សាន្តនៅខេត្តព្រះសីហនុ ដោយឯកឧត្តមបញ្ជាក់ថា សន្តិសុខសុវត្ថិភាពនៅក្នុងខេត្តព្រះសីហនុមានភាពល្អប្រសើ ហើយសមត្ថកិច្ចខេត្តបានបង្ក្រាបនិងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដោយមិនសំចៃដៃឡើយ ពោលគឺធ្វើយ៉ាងណាឱ្យអស់ចេញពីខេត្តព្រះសីហនុ ដើម្បីទាក់ទាញនិងធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរ ជាពិសេសទេសចរជាជនជាតិចិន។

ដោយឡែក ក្នុងអំឡុងពេលទស្សនកិច្ចនិងចូលរួមវេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ លោក Zhou Wendong អភិបាលរងក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ មើលឃើញថា ខេត្តព្រះសីហនុ មានតំបន់កោះធម្មជាតិ ឆ្នេរខ្សាច់សក្បុរវែងអន្លាយនិងទឹកសមុទ្រខៀវស្រងាត់ដែលជាសក្តានុពលទេសចរណ៍ដ៏គួឱ្យទាក់ទាញខ្លាំងបំផុត។ ចំណែក ក្រុងអ៊ូស៊ី ស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសចិនដែលអំណោយផលដោយធម្មជាតិមានភ្នំ និងទឹកដ៏ស្រស់ស្អាតដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត វប្បធម៌ដ៏សម្បូរបែប។ ចំពោះធនធានទេសចរណ៍ និងវប្បធម៌នៃខេត្តទាំងពីរ បានបង្ហាញពីមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ លោក Zhou Wendong ក៏បានប្រកាសថា លោកនឹងជួយជំរុញសហគ្រាស និងក្រុមហ៊ុនទេសចរណ៍ពីក្រុងអ៊ូស៊ីឱ្យមកសិក្សាស្វែងយល់អំពីកិច្ចសហប្រតិបត្តិការកសាងហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ និងទេសចរណ៍មកកាន់ខេត្តព្រះសីហនុផងដែរ។

បើតាមលោក Zhou Wendong ក្រុងអ៊ូស៊ី នឹងយកវេទិកាធុរកិច្ចទេសចរណ៍នេះជាចំណុចចាប់ផ្តើមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុលើ៣ទិដ្ឋភាពរួមមាន៖ ១. រួមគ្នាផ្សព្វផ្សាយទីផ្សារទេសចរណ៍ ២. រៀបចំការផ្លាស់ប្តូរទស្សនកិច្ចជាប្រចាំ និង៣. បើកចំហរច្រកវិនិយោគលើវិស័យវប្បធម៌ និងទេសចរណ៍ទ្វេភាគីនៃទីក្រុងទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ក្រុមការងារKPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…