ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ បើកនៅព្រះសីហនុ ជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

KPS99TVអានអត្ថបទដើម

សេចក្តីសង្ខេប

លោក ហួត ហាក់ លើកឡើងអំពីសុវត្ថិភាពសម្រាប់ទេសចរណ៍ និងធុរកិច្ច ក្នុងវេទិកាដែលមានក្រុមហ៊ុនចិន៨០ និងក្រុមហ៊ុនក្នុងស្រុក៤០ចូលរួម។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជាមិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងដែលអាចធានាសុវត្ថិភាពសម្រាប់សកម្មភាពធុរកិច្ច និងទេសចរណ៍ផងដែរ។

នៅក្នុងវេទិកានាព្រឹកថ្ងៃទី២៩ ខែកក្កដា ដែលមានចំណងជើងថា «វេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦» ដោយមានក្រុមហ៊ុនចិនចំនួន៨០ និងក្រុមហ៊ុនក្នុងស្រុកចំនួន៤០ចូលរួម ឯកឧត្តម ហួត ហាក់ បានថ្លែងថា៖ «កម្ពុជាមិនត្រឹមតែជាគោលដៅដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធានាឱ្យការស្នាក់នៅ ការកម្សាន្ត និងសកម្មភាពធុរកិច្ចទាំងអស់ប្រព្រឹត្តទៅដោយរលូន ធ្វើឱ្យភ្ញៀវមានអារម្មណ៍ថាមានសុវត្ថិភាព និងកក់ក្តៅ ហាក់ដូចជាបានត្រឡប់ទៅស្រុកកំណើតរបស់ខ្លួន»។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…