ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជាមិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងដែលអាចធានាសុវត្ថិភាពសម្រាប់សកម្មភាពធុរកិច្ច និងទេសចរណ៍ផងដែរ។
នៅក្នុងវេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ដែលមានក្រុមហ៊ុនចិនចំនួន៨០ និងក្រុមហ៊ុនក្នុងស្រុកចំនួន៤០ចូលរួម ឯកឧត្តម ហួត ហាក់ បានថ្លែងថា៖ «កម្ពុជាមិនត្រឹមតែជាគោលដៅដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធានាឱ្យការស្នាក់នៅ ការកម្សាន្ត និងសកម្មភាពធុរកិច្ចទាំងអស់ប្រព្រឹត្តទៅដោយរលូន ធ្វើឱ្យភ្ញៀវមានអារម្មណ៍ថាមានសុវត្ថិភាព និងកក់ក្តៅ ហាក់ដូចជាបានត្រឡប់ទៅស្រុកកំណើតរបស់ខ្លួន»។








