រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កុមារកម្ពុជាជាច្រើននាក់កំពុងបាត់បងជម្រកនិងការសិក្សាដោយសារការឈ្លានពានពីកងទ័ពថៃ

សេចក្តីសង្ខេប

តាមសេចក្តីរាយការណ៍នេះ ការប្រយុទ្ធតាមព្រំដែនបានបង្ខំឱ្យប្រជាពលរដ្ឋជាច្រើនជម្លៀសខ្លួន និងធ្វើឱ្យកុមារបាត់បង់ជម្រក និងការសិក្សា។ រូបភាពដែលមន្ទីរព័ត៌មានខេត្តព្រះវិហារបង្ហាញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បង្ហាញពីប្រជាពលរដ្ឋជិត១ម៉ឺននាក់ រួមទាំងកុមារ កំពុងស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម។

បន្ទាប់ពីកងទ័ពថៃបើកឈ្លានពានវាយប្រហារលើកងទ័ពកម្ពុជានៅថ្ងៃទី២៤ ខែកក្កដាមក ហើយបានពង្រីកទីតាំងភូមិសាស្រ្តនៃការបាញ់ប្រហារនៅតាមបណ្តោយព្រំដែនផ្សេងៗទៀត។ ខណៈថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី២ដែលកងទ័ពដែលកងទ័ពថៃឈ្លានពានលើទឹកដីកម្ពុជា។

ករណីនេះហើយ បានប្រជាពលរដ្ឋនៅតាមព្រំដែនជាច្រើនម៉ឺននាក់បានបង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅឋានទាំងទឹកមុខស្រពាប់ស្រពូនដើម្បីរកទីកន្លែងដែលមានសុវត្ថិភាព។ ចំណុចនេះ គេក៏សង្កេតឃើញមានកុមារជាច្រើននាក់ បានបាត់បង់ជម្រក និងការសិក្សា ដោយបញ្ហាឈ្លានពានពីសំណាក់កងទ័ពថៃនេះដែរ។

រូបទាំងនេះ បានបង្ហាញនៅថ្ងៃទី២៥ ខែកក្កដា ដោយមន្ទីរព័ត៌មានខេត្តព្រះវិហារ ដែលមានប្រជាពលរដ្ឋជិត ១ម៉ឺននាក់ ក្នុងនោះ ក៏មានកុមារជាច្រើននាក់ដែរ កំពុងជម្លៀសខ្លួនមកស្នាក់នៅបណ្ដោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…