រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម លី ធុជ៖ សុខមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាបេះដូងនៃគោលនយោបាយរាជរដ្ឋាភិបាល

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានលើកឡើងថា ការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាបេះដូងនៃគោលនយោបាយរាជរដ្ឋាភិបាល ដែលផ្តោតលើប្រជាពលរដ្ឋជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ។

ការលើកឡើងនេះធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម SOS Cambodian Kids-Vernon មកពីប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋស្រុកបាធាយប្រមាណ ៥០០នាក់ដោយឥតគិតថ្លៃ ព្រមទាំងផ្តល់ការប្រឹក្សាសុខភាព និងថ្នាំពេទ្យ។

ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានចូលរួមផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ និងបានបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះ មិនត្រឹមជួយលើកកម្ពស់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងសុខុមាលភាពសហគមន៍ និងការអភិវឌ្ឍមូលធនមនុស្ស។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព រស់នៅប្រកបដោយអនាម័យ និងចូលរួមកសាងសហគមន៍ប្រកបដោយសុខភាពល្អ។

«ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ និងច្បាស់ការណ៍ សូមចុច Follow និងតាមដានទំព័រ KPS99 ទាំងអស់គ្នា!»៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…