(ភ្នំពេញ)៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈជាមួយលោក Nick Ray អ្នកជំនាញផ្នែកភាពយន្ត ជាសហម្ចាស់ក្រុមហ៊ុន Hanuman Films និងជាអ្នកឯកទេសទេសចរណ៍នៃគម្រោងធនាគារពិភពលោក (World Bank Tourism Specialist)។
គោលបំណងក្នុងកិច្ចពិភាក្សានេះ គឺដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Hanuman Films ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ជាពិសេសចក្រភពអង់គ្លេស លើកកម្ពស់រូបភាព និងកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោក ព្រមទាំងជជែកពីយុទ្ធសាស្ត្រទាក់ទាញផលិតករភាពយន្តអន្តរជាតិមកថតនៅកម្ពុជា បន្តទាញយកភាពល្បីល្បាញរបស់ខ្លួននក្នុងភាពយន្តហូលីវូតដ៏ល្បីTomb Raider ព្រមទាំងការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងសក្តានុពលទេសចរណ៍កម្ពុជា ក្នុងទស្សនាវដ្តី Wanderlust និង Geo ដែលជាលទ្ធផលជាក់ស្តែង និងប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ល្អនេះ៕
ប្រភព៖ ក្រសួងទេសចរណ៍
ដោយ៖ ធី លីថូ




