រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រទះឃើញគ្រាប់មីនប្រឆាំងមនុស្ស Type 72A មួយគ្រាប់ក្នុងដីស្រែរបស់ពលរដ្ឋក្នុងខេត្តសៀមរាប

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

គ្រាប់មីនប្រឆាំងមនុស្ស (AP Mine) ប្រភេទ Type 72A ចំនួន ០១គ្រាប់ ត្រូវបានប្រទះឃើញនៅលើដីស្រែរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រោយប្រទះឃើញបែបនេះ កងកម្លាំងនគរបាល កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ បានដាក់សំណើទៅក្រុមការងារអង្គការដោះមីនកម្ពុជា CSHD ដើម្បីចុះពិនិត្យ និងដោះស្រាយផងដែរ។

អាជ្ញាធរមីន បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឬចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឱ្យរបួស ពិការ ស្លាប់គ្រប់ពេល និងត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ012 800 473, 011 38 39 37, 097 489 5600, 066 612 613, 063 96 34 99 ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…