រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរការប្រឡងបាក់ឌុប

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជន ដែលមានបញ្ហាសុខភាពដូចជា គ្រុនឈាម ខ្យល់គរ ខ្សោយកំលាំង វិលមុខ ខ្វះជាតិស្ករ នៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញរូបភាពបេក្ខជនចំនួន ១៥សន្លឹកភាគច្រើនដៃជាប់ជាមួយនឹងសេរ៉ូមនៅអំឡុងដំណើរការប្រឡង។

បើតាមក្រសួងអប់រំ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…