រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បេក្ខជនមួយចំនួនមានបញ្ហាសុខភាពក្នុងថ្ងៃដំបូងនៃការប្រឡងបាក់ឌុប ខណៈក្រុមគ្រូពេទ្យជួយសង្គ្រោះ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ មានបេក្ខជនមួយចំនួនបានជួបបញ្ហាសុខភាពក្នុងអំឡុងពេលសរសេរការប្រឡង ដូចជា គ្រុនឈាម ខ្យល់គរ ខ្សោយកម្លាំង វិលមុខ និងខ្វះជាតិស្ករ។

បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ និងជួយសង្គ្រោះពីក្រុមគ្រូពេទ្យ បេក្ខជនមួយចំនួនដែលមានអាការៈធូរស្រាល បានបន្តការប្រឡងរបស់ខ្លួនឡើងវិញ ខណៈបេក្ខជនមួយចំនួនទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីទទួលការពិនិត្យ និងព្យាបាលបន្ថែម។

ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់ និងបរិភោគអាហារដែលមានអនាម័យ និងជីវជាតិគ្រប់គ្រាន់ ដើម្បីរក្សាកម្លាំង និងស្មារតីល្អ សម្រាប់ការប្រឡង និងសម្រេចបានលទ្ធផលល្អប្រសើរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…