រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាវុធហត្ថសៀមរាប ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្ម ដកហូតម៉ូតូ ៣គ្រឿង

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីអំពើលួចម៉ូតូ និងទទួលផលចោរកម្ម បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខ ១២៩៦។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថទទួលព័ត៌មានថា មានម៉ូតូ១គ្រឿងត្រូវបានប្លុងចោលនៅក្នុងដីឡូតិ៍មួយកន្លែង ស្ថិតក្នុងក្រុងសៀមរាប។ កម្លាំងជំនាញបានចុះស្រាវជ្រាវជាបន្ទាន់ រហូតដល់វេលាម៉ោង២:៣០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងបន្តឃាត់ខ្លួន២នាក់ទៀត ពាក់ព័ន្ធករណីទទួលផលចោរកម្ម។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន៣គ្រឿង ហើយបានប្រគល់ម៉ូតូ១គ្រឿងជូនម្ចាស់ដើមវិញ។

ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ អាវុធហត្ថខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងថែរក្សាទ្រព្យសម្បត្តិមានតម្លៃឱ្យបានល្អ ដើម្បីបង្ការកុំឱ្យជនឆ្លៀតឱកាសលួចយក៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…