រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងកសិកម្មសង្គ្រោះស្រែជាង ២៣៧,០០០ ហិកតា ពីគ្រោះរាំងស្ងួត ខណៈ ១២,៥០០ ហិកតាខូចខាតទាំងស្រុង

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ផ្ទៃដីដាំដុះស្រូវប្រមាណ ២៥០,០០០ ហិកតា បានរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតក្នុងពេលកន្លងមក។

ក្នុងចំណោមផ្ទៃដីដែលរងផលប៉ះពាល់នេះ ប្រមាណ ២៣៧,៥០០ ហិកតា ស្មើនឹង ៩៥% ត្រូវបានអាជ្ញាធរ និងក្រសួងពាក់ព័ន្ធសហការអន្តរាគមន៍ផ្គត់ផ្គង់ទឹក និងស្តារឡើងវិញបានទាន់ពេលវេលា ដើម្បីជួយរក្សាដំណាំស្រូវរបស់ប្រជាកសិករ។

ដោយឡែក ផ្ទៃដីប្រមាណ ១២,៥០០ ហិកតា ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំង មិនអាចសង្គ្រោះបាន និងត្រូវបានចាត់ទុកថាខូចខាតទាំងស្រុង។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សម្រាប់ផ្ទៃដីដែលខូចខាតទាំងស្រុង ក្រសួងបានត្រៀមបម្រុង គ្រាប់ពូជស្រូវ រួចរាល់ ដើម្បីចែកជូនប្រជាកសិករដែលរងផលប៉ះពាល់ ឱ្យអាចដាំដុះឡើងវិញនៅពេលសមស្រប។

វិធានការនេះ គឺជាការឆ្លើយតបចំពោះផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងជួយកាត់បន្ថយការខាតបង់របស់ប្រជាកសិករ តាមរយៈការស្តារផ្ទៃដីដាំដុះ និងគាំទ្រធនធានសម្រាប់ការដាំដុះឡើងវិញផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…