ស្ថានភាពទូទៅ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជានឹងរងឥទ្ធិពលពីព្យុះទី១៧ ឈ្មោះ ណាងកា (Nangka-T2617) ដែលជះឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ទោះបីជាកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះក៏ដោយ។
ការព្យាករណ៍តាមតំបន់៖
១. តំបន់វាលទំនាប (សីតុណ្ហភាព ២៥°C - ៣៥°C)៖
មានខ្យល់បក់ល្បឿន ៦ ម៉ែត្រ/វិនាទី។
អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០% រួមមាន៖ ភ្នំពេញ, កណ្តាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង និងតាកែវ។
២. តំបន់ខ្ពង់រាប (សីតុណ្ហភាព ២៤°C - ៣៤°C)៖
មានខ្យល់បក់ល្បឿន ៨ ម៉ែត្រ/វិនាទី។
អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៥០% រួមមាន៖ កំពង់ស្ពឺ, ប៉ៃលិន, ឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ជួរភ្នំដងរែក និងជួរភ្នំក្រវាញ។
៣. តំបន់មាត់សមុទ្រ (សីតុណ្ហភាព ២៥°C - ៣៥°C)៖
មានខ្យល់បក់ល្បឿន ៨ ម៉ែត្រ/វិនាទី។
អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០% រួមមាន៖ កោះកុង, ព្រះសីហនុ, កំពត, កែប និងជួរភ្នំបូកគោ។
រលកសមុទ្រមានកម្ពស់ពី ០,៥០ ម៉ែត្រ ទៅ ១,៧៥ ម៉ែត្រ៕ដោយ៖ ប៉ៃ សុឃីម


