រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

យ៉ាងហោចណាស់មានមនុស្ស៥១នាក់បានស្លា//ប់ និងរបួសជាង១០០នាក់ ក្នុងគ្រោះរញ្ជួយដី៧,៧រិចទ័រ នៅឥណ្ឌូនេស៊ី!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(បរទេស)៖ មនុស្សយ៉ាងហោចណាស់ ៥១នាក់ បានស្លាប់បាត់បង់ជីវិត និងប្រជាពលរដ្ឋប្រមាណ ៥.០០០ នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែង បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,៧ រិចទ័រ បានវាយប្រហារនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។

យោងតាមក្រសួងសុខាភិបាលឥណ្ឌូនេស៊ីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា  មានមនុស្ស ៣៦នាក់រងរបួសធ្ងន់ និង ៧៧នាក់ទៀតរងរបួសស្រាល ខណៈប្រជាពលរដ្ឋរាប់ពាន់នាក់នៅតំបន់រងគ្រោះខ្លាំង ត្រូវភៀសខ្លួនទៅស្នាក់នៅបណ្តោះអាសន្នក្នុងពហុកីឡដ្ឋាន និងបោះតង់នៅក្រៅផ្ទះ ដោយសារភ័យខ្លាចការរញ្ជួយដីបន្តបន្ទាប់៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…