រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្រស់កំពូលទាំង៥ របស់ប្រាសាទអង្គរវត្ត មើលពីជ្រុងនិរតីកំពុងទាក់ទាញទេសចរយ៉ាងច្រើនកុះករ មកថតផ្តិតរូបភាព

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(សៀមរាប)៖ សម្រស់កំពូលទាំង៥ របស់ប្រាសាទអង្គរវត្ត លេចត្រដែតផុសពីព្រៃព្រឹក្សា ដែលមានពណ៌បៃតងខ្ចីនារដូវវស្សា កំពុងបង្ហាញសោភ័ណភាពយ៉ាងស្រស់ស្អាត និងបានទាក់ទាញភ្ញៀវទេសចរ មកថតផ្តិតរូបភាពនៅពីខាងក្រៅកសិន្ធុ ទិសនិរតីនៃប្រាសាទអង្គរវត្ត ដើម្បីទុកជាអនុស្សាវរីយ៍ និងផ្សព្វផ្សាយជាដើម។

ភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត មើលពីចំណុចណាក៏ស្រស់ស្អាត និងទាក់ទាញ សូមសាធារណជនគ្រប់រូបមកទស្សនា នៅតំបន់រមណីយដ្ឋានអង្គរ មកថតរូបទុកជាអនុស្សាវរីយ៍កុំខកខានឡើយ ក៏ដូចជាផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…