រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-EU រួមគ្នាអភិរក្ស «រតនសម្បត្តិជាតិ» សត្វផ្សោតទន្លេមេគង្គ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅអន្លង់កាំពី ខេត្តក្រចេះ។

កិច្ចសហប្រតិបត្តិការនេះ អនុវត្តដោយអគ្គនាយកដ្ឋានជលផល និងអង្គការ WWF ដោយមានការគាំទ្រពីសហភាពអឺរ៉ុប ប្រទេសបែលហ្ស៊ិក និងដៃគូអភិវឌ្ឍន៍នានា។ គម្រោងផ្តោតលើការការពារសត្វផ្សោត និងធនធានជលផល ព្រមទាំងលើកកម្ពស់ជីវភាពប្រជានេសាទ តាមរយៈការបង្កើតមុខរបរជំនួស ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនេសាទ និងជំរុញការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។

កិច្ចសហការនេះ បង្ហាញពីការប្តេជ្ញារួមគ្នារបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងការការពារ «រតនសម្បត្តិជាតិ» សត្វផ្សោតទន្លេមេគង្គ ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…