រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងការពារជាតិទាត់ចោលការចោទថាកម្ពុជាប្រើមីស៊ីលចម្ងាយឆ្ងាយ PHL-03 ទៅលើភាគីថៃ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសទាត់ចោលចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានថា កម្ពុជាបានប្រើមីស៊ីលចម្ងាយឆ្ងាយ PHL-03 ទៅលើភាគីថៃ។  អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ ដោយចាត់ទុកថា ជាព័ត៌មានភូតកុហក់ ក្នុងចេតនាប្រតិដ្ឋនូវព័ត៌មានក្លែងក្លាយ ហើយជាការលាបពណ៌មកលើកម្ពុជា។ លោកជំទាវ ម៉ាលី សុជាតា បន្តថា កម្ពុជាគ្មានភាពចាំបាច់ក្នុងការប្រើមីស៊ីលចម្ងាយឆ្ងាយ PHL-03 នេះឡើយ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…