ទោះបីជាកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់នៃព្យុះទី១៨ «សូដេល (Saudel)» ព្យុះទី១៩ «ណារ៉ា (Narra)» និងព្យុះទី២០ «ហ្គាណារី (Gaenari)» ក៏ដោយ ប៉ុន្តែឥទ្ធិពលនៃព្យុះទាំងបីនេះនឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជាមានការប្រែប្រួល ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ។
តំបន់វាលទំនាប៖សីតុណ្ហភាព ២៥°C - ៣៦°C មានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០%
តំបន់ខ្ពង់រាប៖សីតុណ្ហភាព ២៤°C - ៣៤°C មានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៤០%
តំបន់មាត់សមុទ្រ៖សីតុណ្ហភាព ២៥°C - ៣៤°C មានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៦០%កម្ពស់រលកសមុទ្រ៖ ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរ និងនេសាទតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់!
ដោយ៖ ប៉ៃ សុឃីម

