រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ពង្រីកសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ក្រចេះ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ជាពិសេសការអភិវឌ្ឍបណ្តាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត ក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព «សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គ.ម.»នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅក្រុងក្រចេះ ខេត្តក្រចេះ សម្ដេចធិបតី បានថ្លែងថា ផ្លូវជាតិលេខ៧៣ និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A មានតួនាទីជាខ្សែតភ្ជាប់យុទ្ធសាស្ត្ររវាងខេត្តក្រចេះ ជាមួយបណ្តាខេត្តភាគឦសាន និងភាគខាងកើត ព្រមទាំងជួយបង្កើនការតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ និងតំបន់ផលិតកម្មកសិកម្មសំខាន់ៗ។ សមិទ្ធផលកំណាត់ផ្លូវថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូន បង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាបានខិតខំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ជាពិសេសការអភិវឌ្ឍបណ្តាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនដែលជាមូលដ្ឋានសម្រាប់ការពង្រីកសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស»៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…