(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដែលបានឃើញ មូលនិធិសុខុមាលភាពសាធារណៈ និងក្រុមហ៊ុនចិនដែលពាក់ព័ន្ធ បានផ្តល់ឧបករណ៍បោសសម្អាតមីនដ៏ឆ្លាតវៃមួយចំនួនជាអំណោយ ជូនដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ហើយនិងធ្វើការបណ្តុះបណ្តាលជាក់ស្តែង។
តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនប៊ីន សង្ឃឹមថា ឧបករណ៍និងការបណ្តុះបណ្តាលខាងលើនេះ នឹងជួយដល់ការងារដោះមីននៅកម្ពុជាកាន់តែប្រសើរផងដែរ៕
ដោយ៖ ធី លីថូ



