រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឃាត់ខ្លួនជនបរទេស ៣នាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងព្រះសីហនុ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៣នាក់ (ស្រី ២នាក់ និងប្រុស ១នាក់) ព្រមទាំងដកហូតបានវត្ថុតាងសារធាតុញៀនជាច្រើនប្រភេទ។

ប្រតិបត្តិការ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឃាត់ខ្លួនជនសង្ស័យ៣នាក់រួមមាន៖ ឈ្មោះ KIM LIP ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម ឈ្មោះ NGUYEN THI TRANG ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម ឈ្មោះ ZHANG JIA WEI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន។

វត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សសង្ស័យជាសារធាតុញៀន ៦៨កញ្ចប់

ថ្នាំញៀនគ្រាប់ (WY) ១,៦៤៣គ្រាប់ បារីអេឡិចត្រូនិច និងក្បាលបារីអេឡិចត្រូនិច ព្រមទាំងឧបករណ៍សម្ភារៈវេចខ្ចប់ និងជញ្ជីងថ្លឹងគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…